ហាងលក់បារីអេឡិចត្រូនិច របស់MR. FREE អតីតអ្នកសម្តែងសៀករហ័សកម្មត្រូវបានស មត្ថកិច្ចចុះបង្ក្រាប
ទីតាំងហាងលក់បារីអេឡិចត្រូនិច ឬស៊ីហ្សា(Vape)របស់លោក MR. FREE អតីតអ្នកសម្តែងសៀករហ័សកម្ម ត្រូវបាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយដកហូតបានបារីអេឡិចត្រនិច ឬស៊ីហ្សាម៉ាស៊ីន ចំនួន៥៨គ្រឿង និងទឹកថ្នាំ ប្រមាណ៦៣២ដបព្រមទាំងនាំខ្លួនម្ចាស់ទៅបំភ្លឺផងដែរ។
ប្រតិបត្តិការឆែកឆេរបង្ក្រាបបារីអេឡិចត្រូនិចនោះ ធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០ នៅចំនុចហាង MR. FREE online ដែលស្ថិតនៅផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសមត្ថិកច្ចឲ្យដឹងថា ការបង្ក្រាបទីតាំងលក់ម៉ាស៊ីនអេឡិចត្រូនិចផ្តាច់បារីនេះ ធ្វើឡើងតាមដីកាឆែកឆេរលេខ ០៥អយឆ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ ដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ គង់ វណ្ណៈ នាយរងការិយាល័យជាមន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងមានការសម្របសម្រួលដោយ លោក សឿន មុន្នីរ័ត្ន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ តាមនគរបាលឲ្យដឹងទៀតថា ម្ចាស់អាជីវកម្មឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ៕SP